Why should children play musical instruments?

System Administrator 24 Mar, 2019 Root 0 Hit: 2561

ហេតុ​អ្វី​បាន​ជា​កុមារ​ចាំបាច់​ត្រូវ​លេង​ឧបករណ៍​ភ្លេង?

Why should children play musical instruments?

កុមារ​កើត​មក​ដើម្បី​បង្កើត​ ធ្វើ​ការ​សាកល្បង​ និង​លេង។ ការ​លេង​ឧបករណ៍​ភ្លេង​មាន​អត្ថប្រយោជន៍​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​ខួរ​ក្បាល រាង​កាយ និង​ការ​ទំនាក់​ទំនង​ក្នុង​សង្គម។ អត្ថប្រយោជន៍​ទាំងនេះ​នឹង​ស្ថិត​នៅ​ជាមួយ​ពួកគេ​ពេញ​មួយ​ជីវិត។

កាល​ពី​ជំនាន់​មុន មាន​វិធី​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ដែល​អាច​ប្រើ​ឧបករណ៍​ភ្លេង​បាន នោះ​គឺ​បង្កើត​វា​ដោយ​ខ្លួន​ឯង​។ ប៉ុន្តែ ក្នុង​រយៈ​ពេល​ដែល​សម័យ​កាល​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​កាន់​តែ​ទំនើប​ទៅៗ ភ្លេង​បាន​ក្លាយ​ជា​ទំនិញ​ដែល​គេ​បាន​លក់​ពី​មួយ​ទៅ​មួយ​ជា​ជាង​សកម្មភាព​ដែល​គ្រប់​គ្នា​អាច​រីករាយ​ជាមួយ។

ជាមួយ​គ្នា​នេះ​ដែរ កុមារ​គួរ​តែ​អាច​ស្ដាប់​នូវ​ភ្លេង និង​មើល​ការ​សម្ដែង​នានា ហើយ​ពួកគេ​គួរ​តែ​អាច​បង្កើត​ភ្លេង​បាន​ដោយ​ខ្លួន​ឯង​ជាមួយ​នឹង​ឧបករណ៍​ភ្លេង​ផ្សេងៗ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ត្រូវ​នឹង​រូបរាង​ និង​សមត្ថភាព​របស់​ពួកគេ។

Toys Cambodia សូម​ណែនាំ​លោក​អ្នក​ពី​ឧបករណ៍​ភ្លេង​មួយ​ចំនួន​ដែល​ស័ក្ដិសម​សម្រាប់​កុមារ និង​សម្រាប់​ប្រើ​នៅ​ក្នុង​ថ្នាក់​រៀន ដែល​មាន​ដូចជា Egg Shaker (ជា​ស៊ុត​ធ្វើ​មក​ពី​ឈើ និង​មាន​គ្រាប់​ក្រឡុក​ពី​ខាង​ក្នុង​ដើម្បី​ឱ្យ​ឮ​សំឡេង), Maracas (មាន​រូបរាង​ស្រដៀង​ស៊ុត​ដែរ ប៉ុន្តែ មាន​ដង​កាន់ ធ្វើ​មក​ពី​ឈើ និង​មាន​គ្រាប់​ក្រឡុក​ពីខាង​ក្នុង​ដើម្បី​ឱ្យ​ឮ​សំឡេង), Tambourine (មាន​រូបរាង​ស្រដៀង​នឹង​ស្គរ​ដែរ តែ​មាន​បន្ទះ​ដែក​នៅ​តាម​ត្រចៀក​នីមួយៗ វាយ​ទៅ​ឮ​សំឡេង​ស្រដៀង​ឆាប), Lollipop drum (ស្គរ​មាន​ដៃ​កាន់), Mini Waist Drum (ស្គរ​មាន​ខ្សែ​ពាក់​នៅ​ចង្កេះ ឬនៅ​ក), Flat Rattler, 8-Note Hand Bells Set (ឈុត​កណ្ដឹង​ភ្លេង មាន​ស្ដង់ដារ​នៃ​ការ​ផលិត ស័ក្តិសម​ក្នុង​ការ​ប្រើ​ដើម្បី​លេង​ភ្លេង​បទ​ចម្រៀង​នីមួយៗ), Small Xylophone (ជា​រនាថ​ប្រភេទ​តូច មាន​សំឡេង​ឮ)និង Glockenspiel (ជា​ប្រភេទ​រនាថ​បរទេស​ខ្នាត​ធំ សំឡេង​ឮ​ខ្លាំង និង​ពិរោះ អាច​ប្រើ​ក្នុង​ការ​ប្រគុំ​តន្ត្រី​ផ្សេងៗ)៕

Comments

Leave your comment