Benefits of Abacus Training for Your Kids
តើ 2347+7895 ស្មើប៉ុន្មាន? តើអ្នកកំពុងធ្វើការគណនាលើទូរស័ព្ទដៃ ឬក៏កំពុងប្រើម៉ាស៊ីនគិតលេខមែនទេ? តើអ្នកដឹងទេថាក្មេងអាយុខ្ទង់ 6 ឆ្នាំអាចដោះស្រាយលំហាត់នេះក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះដោយមិនចាំបាច់ប្រើឧបករណ៍អេឡិចត្រូនិចមកជំនួយអ្វីទាំងអស់? នេះ គឺជាឥទ្ធិពលនៃការរៀនប្រើក្បាច់គិតលេខ។
អត្ថប្រយោជន៍នៃការបង្រៀនកូនរបស់អ្នកឱ្យប្រើក្បាច់គិតលេខ (អាបាខាស)
តើ 2347+7895 ស្មើប៉ុន្មាន? តើអ្នកកំពុងធ្វើការគណនាលើទូរស័ព្ទដៃ ឬក៏កំពុងប្រើម៉ាស៊ីនគិតលេខមែនទេ? តើអ្នកដឹងទេថាក្មេងអាយុខ្ទង់ 6 ឆ្នាំអាចដោះស្រាយលំហាត់នេះក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះដោយមិនចាំបាច់ប្រើឧបករណ៍អេឡិចត្រូនិចមកជំនួយអ្វីទាំងអស់? នេះ គឺជាឥទ្ធិពលនៃការរៀនប្រើក្បាច់គិតលេខ។
ការបង្រៀនកុមារឱ្យប្រើក្បាច់គិតលេខជួយពួកគេឱ្យផ្ដោតសំខាន់លើការអភិវឌ្ឍសមត្ថភាពផ្លូវចិត្តផ្នែកគិតលេខ និងធ្វើឱ្យប្រាកដថាកូនយល់ពីក្បួនមូលដ្ឋានគ្រឹះនៃការគិតលេខ។ ជាមួយនឹងការរៀនប្រើក្បាច់គិតលេខដែលមាននៅប្រទេសល្បីៗនៅក្នុងពិភពលោក ឪពុកម្ដាយជាច្រើនកំពុងជ្រើសរើសឱ្យកូនប្រើក្បាច់គិតលេខសម្រាប់មុខវិជ្ជាវិទ្យាសាស្ត្ររបស់ពួកគេ។
តើអ្វីជាក្បាច់គិតលេខ?
ក្បាច់គិតលេខ គឺជាឧបករណ៍ដែលគេប្រើក្នុងការគិតលេខដ៏ចំណាស់មួយដែលមនុស្សនាសម័យបុរាណតែងតែប្រើ។ ក្បាច់គិតលេខត្រូវបានប្រើដើម្បីក្នុងការគណនាគណិតវិទ្យាក្បួននព្វន្ដតាំងពីមុនការប្រើក្បួនគណនាដោយសរសេរ។
ក្បាច់គិតលេខរបស់ជនជាតិចិនដំបូងត្រូវបានបង្កើតឡើងនៅមុនព.ស 500។ ដូចក្បាច់គិតលេខនាពេលបច្ចុប្បន្ននេះផងដែរ វាត្រូវបានប្រើនៅក្នុងប្រទេសអាស៊ីជាច្រើនអំឡុងគ.ស 1300។ វាមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ និងនៅតែមានប្រជាប្រិយភាពក្នុងការប្រើនៅប្រទេសចិន អាហ្វ្រិក រុស្ស៊ី និងឥណ្ឌា។
ក្បាច់គិតលេខត្រូវបានគេថាជា “កុំព្យូទ័រទី 1”។ វាមានគ្រោង មានដងសម្រាប់ដាក់គ្រាប់ និងមានគ្រាប់អង្កាំមូលៗ ដោយដងដាក់អង្កាំនោះតំណាងឱ្យតម្លៃនៃលេខក្នុងខ្ទង់ផ្សេងៗគ្នា។ រាល់អង្កាំនីមួយៗតំណាងឱ្យលេខមួយខ្ទង់ ហើយអាចត្រូវផ្លាស់ប្ដូរបានតាមរយៈដងរបស់វា។ ក្បួននៃការប្រើក្បាច់គិតលេខជាក្បួនដ៏រហ័សបំផុតក្នុងការគណនាលេខ ជាពិសេសនោះជាមួយនឹងលំហាត់ដែលមានលេខធំៗ។
ក្នុងរយៈពេលពីរទសវត្សចុងក្រោយ ក្បាច់គិតលេខត្រូវបានកើនប្រជាប្រិយភាពថាជាឧបករណ៍សម្រាប់អភិវឌ្ឍខួរក្បាល ជាពិសេសសម្រាប់កុមារតែម្ដង។ ក្បាច់គិតលេខជួយគ្រូគណិតវិទ្យាដោយធ្វើឱ្យការបង្រៀនកាន់តែមានភាពសប្បាយរីករាយ និងមានប្រសិទ្ធភាព។
អត្ថប្រយោជន៍នៃការរៀនក្បាច់គិតលេខ
ការរៀនក្បាច់គិតលេខជួយអភិវឌ្ឍចិត្តឱ្យរឹងមាំ និងនឹងនរ។ វាធ្វើឱ្យសិស្សមានទំនុកចិត្តមិនថាមុខវិជ្ជាគណិតវិទ្យានោះទេ សូម្បីមុខវិជ្ជាដទៃទៀតក៏ដូចគ្នាដែរ។
ជាពិសេសនោះ ការរៀនក្បាច់គិតលេខអាចជួយកូនរបស់លោកអ្នកដូចជា៖
.: បណ្ដុះនូវមូលដ្ឋានគ្រឹះនៃគណិតវិទ្យា៖ គណិតវិទ្យាអាចជាប្រស្នាសម្រាប់មនុស្សមួយចំនួន។ យ៉ាងណាមិញ ការរៀនពីក្បាច់គិតលេខជួយបណ្ដុះនូវភាពយល់ដឹងពីគណិតវិទ្យាត្រឹមត្រូវតាមក្បួនខ្នាតក្នុងរយៈនៃការលូតលាស់។ ជាមួយនឹងការមើលឃើញក្បាច់គិតលេខផ្ទាល់ រាល់គំនិតនៃលំហាត់គណិតវិទ្យាត្រូវបានផ្លាស់ប្ដូរដោយការចាប់កាន់គ្រាប់អង្កាំ។ កុមារត្រូវរាប់គ្រាប់អង្កាំនោះ ហើយការរាប់នោះអាចអភិវឌ្ឍទំនាក់ទំនងភ្នែក និងដៃរបស់ពួកគេផងដែរ។ កាលណាកុមារអនុវត្តជាប្រចាំ កុមារនឹងអភិវឌ្ឍរូបភាពរបស់ក្បាច់គិតលេខនៅក្នុងខួរក្បាលរបស់ពួកគេដើម្បីគណនាលំហាត់គណិតក្នុងចិត្តរបស់ពួកគេ។ សរុបមក វាគឺជាវិធីដ៏គួរឱ្យចង់រៀនមួយដែលអាចណែនាំការសិក្សាឈានទៅរកមុខវិជ្ជាគណិតវិទ្យាដែលកាន់តែស្មុគស្មាញ។
.:ជំរុញកុមារឱ្យប្រើខួរក្បាលផ្នែកខាងស្ដាំរបស់ពួកគេ៖ ខួរក្បាលផ្នែកខាងឆ្វេងផ្ដោតទៅលើការវិភាគព័ត៌មាន ចំណែកឯខួរក្បាលខាងស្ដាំវិញផ្ដោតទៅលើការមើលឃើញ ការច្នៃប្រឌិដ និងការគិត។ ជាទូទៅ តំបន់ខួរក្បាលផ្នែកខាងឆ្វេងត្រូវបានប្រើក្នុងការគណនាលំហាត់គណិតវិទ្យាដោយប្រើប៊ិក និងក្រដាស។ ការរៀនក្បាច់គិតលេខអាចរំញោចដល់ខួរក្បាលផ្នែកខាងស្ដាំ ដោយធ្វើឱ្យសមត្ថភាពរបស់កូនរបស់អ្នកមានការវិវឌ្ឍក្នុងការទន្ទេញ មើល និងសង្កេត។
.: អភិវឌ្ឍការគិតបែបតក្កវិទ្យា៖ កុមារអភិវឌ្ឍសមត្ថភាពនៃការស្រមៃលើការប្រើក្បាច់គិតលេខនៅក្នុងចិត្តរបស់ពួកគេ និងដើម្បីគណនាលេខដោយប្រើចិត្ត។ ពេលដែលកុមារមើលឃើញនូវលំហាត់គណិតលើក្បាច់គិតលេខក្នុងក្ដីស្រមៃរបស់ពួកគេ ពួកគេត្រូវគិត និងអនុវត្តបែបតក្កដើម្បីធ្វើចលនាផ្លាស់ប្ដូរគ្រាប់អង្កាំគិតលេខឱ្យបានត្រឹមត្រូវ។ ការធ្វើលំហាត់គណិតវិទ្យាដោយប្រើចិត្តជាប្រចាំជួយសាងសមត្ថភាពពួកគេឱ្យប្រើក្នុងមុខវិជ្ជាតក្កសម្រាប់កិច្ចការប្រចាំថ្ងៃរបស់ពួកគេ។
.: ជួយឱ្យការយល់ដឹងផ្នែកគណិតវិទ្យាមានការរីកចម្រើន៖ អ្នកស្រាវជ្រាវបានបង្ហាញថា អ្នកសិក្សាដែលប្រើក្បាច់គិតលេខកំពូលអាចដោះស្រាយបញ្ហាទៅលើលំហាត់គណិតពិបាកៗល្អជាងអ្នកដែលមិនធ្លាប់រៀនប្រើក្បាច់គិតលេខទាល់តែសោះ។ការរៀនប្រើក្បាច់គិតលេខអាចធ្វើឱ្យសមត្ថភាពនៃការដោះស្រាយលំហាត់គណិតវិទ្យារបស់ក្មេងមានការវិវឌ្ឍដូចជា លេខចំនួនគត់ លេខមានក្បៀស និងប្រភាគជាដើម ហើយនិងបញ្ហាផ្សេងៗទៀតដែលត្រូវការការគិតបែបតក្កវិទ្យាស្មុគស្មាញ។
.: បង្កើនការផ្ចង់ស្មារតី៖ តាមរយៈការសិក្សាមួយដែលធ្វើឡើងដោយសាលា Decker Avenue នៃរដ្ឋកាលីហ្វ័រញ៉ា ដែលអ្នកស្រាវជ្រាវទាំងនោះបានវិភាគពីឥទ្ធិពលនៃការរៀនក្បាច់គិតលេខសម្រាប់កុមារនៅក្នុងថ្នាក់រៀន។ វាត្រូវបានគេរកឃើញថាសិស្សដែលទទួលបានការបង្រៀនការប្រើក្បាច់គិតលេខបានបង្ហាញពីភាពរីកចម្រើនកម្រិតនៃការផ្ចង់ស្មារតីខ្ពស់។
.: ធ្វើឱ្យការចងចាំ និងការមើល៖ ការសិក្សារយៈពេល 2 ឆ្នាំមួយដែលមានចំណងជើងថា “ឥទ្ធិពលនៃការបង្រៀនក្បាច់គិតលេខចំពោះការគណនាដោយចិត្តរបស់កុមារជនជាតិចិន” បានបង្ហាញថាអ្នកសិក្សាក្បាច់គិតលេខមានការស្ដាប់ និងការមើលប្រសើរជាងអ្នកដែលមិនធ្លាប់រៀនក្បាច់គិតលេខទាល់តែសោះ។ ការស្រាវជ្រាវមួយទៀតបានបង្ហាញថា ការរៀនក្បាច់គិតលេខអាចធ្វើឱ្យការមើលឃើញមានការរីកចម្រើន ដែលអាចរួមចំណែកក្នុងការប្រមើលរូបរាងរបស់ក្បាច់គិតលេខនៅក្នុងចិត្តរបស់ពួកគេ។ សមត្ថភាពនៃការប្រមើលមើលនេះមានប្រយោជន៍សម្រាប់សិស្សដែលកំពុងសិក្សានៅក្នុងមុខវិជ្ជាដទៃទៀតផងដែរ។
.: លទ្ធផលនៃការសិក្សាខ្ពស់ជាងមុន៖ ក្បាច់គិតលេខមានផលប្រយោជន៍ដល់កុមារ ព្រោះវាជួយគេឱ្យមានការរីកចម្រើនលទ្ធផលក្នុងការសិក្សារបស់ពួកគេ។ សម្រាប់មុខវិជ្ជាគណិតវិទ្យា ពិន្ទុក៏កើនឡើងពេលដែលកុមារចាប់ផ្ដើមគិតលេខតាមក្បាច់គិតលេខ។ ការរៀនប្រើក្បាច់គិតលេខអាចផ្ដល់នូវសមត្ថភាពក្នុងការដោះស្រាយលំហាត់បែបគណិតនព្វន្ថ៕
ប្រភពអត្ថបទ៖ Benefits of Abacus Training for Your Kids
ពណ៌នាអំពីផលិតផល៖
.: អាបាខាសទំហំធំ (Giant Abacus)៖ ស័ក្ដិសមសម្រាប់ថ្នាក់រៀនរបស់កុមារតូចៗ មានពណ៌ចម្រុះសម្រាប់គ្រាប់អង្កាំនីមួយៗ ងាយស្រួលឱ្យកុមារចងចាំចំពោះខ្ទង់នីមួយៗ។
.: អាបាខាសទំហំតូច (Table-top Abacus)៖ ត្រូវបានផលិតឡើងសម្រាប់ប្រើនៅតាមគេហដ្ឋាន ឬនៅក្នុងថ្នាក់រៀន។ អាបាខាសនេះកំពុងពេញនិយមនៅលើទីផ្សារប្រទេសអាឡឺម៉ង់។ រូបរាងដ៏តូចរបស់អាបាខាសប្រភេទនេះធ្វើឱ្យកុមារងាយស្រួលកាន់ និងងាយស្រួលប្រើ ដោយគ្រាន់តែដាក់នៅតុសរសេររបស់ពួកគេតែប៉ុណ្ណោះ។ ផលិតផលនេះក៏មានគ្រាប់អង្កាំដែលមានពណ៌ចម្រុះ ដែលធ្វើឱ្យកុមារចង់ប្រើផងដែរ។
អាបាខាសទាំងពីរទំហំនេះជួយកុមារឱ្យអាចធ្វើការគណនាលំហាត់បានរហ័សជាងមុន និងងាយស្រួលជាងមុន។
ផលិតផលទាំងនេះមាននៅក្នុងស្តុកស្រាប់! សូមបញ្ជាទិញឥឡូវនេះ!
Comments
Leave your comment